ទិដ្ឋភាពទូទៅ
ជំងឺនិងភាពមិនប្រក្រតីនៃឆ្អឹងនៅមន្ទីរពេទ្យអន្តរជាតិបាងកក ផ្តល់ការប្រឹក្សា ការព្យាបាល និងការថែទាំរាល់បញ្ហាឆ្អឹង សន្លាក់ និងសាច់ដុំរបស់អ្នក ដែលធ្វើឡើងដោយក្រុមពហុជំនាញ ដែលនឹងគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃស្ថានភាពជំងឺរបស់អ្នក ដោយផ្តល់ជូននូវជម្រើសទាំងការវះកាត់ និងការព្យាបាលមិនវះកាត់តាមការសមស្រប។ ស្តង់ដារសុវត្ថិភាពអន្តរជាតិ និងសេវាកម្មកម្រិតខ្ពស់បំផុត។ យើងគ្របដណ្តប់លើជំនាញដូចខាងក្រោមៈ
-
វេជ្ជសាស្ត្រកីឡា
ក្រុមអ្នកឯកទេសមកពី Bangkok Academy of Sports Exercise and Medicine មានបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រកីឡា និងត្រូវបានបញ្ជាក់ដោយ FIFA ។ មជ្ឈមណ្ឌលផ្តល់ការថែទាំរបួសដែលបណ្តាលមកពីសកម្មភាពរាងកាយគ្រប់ប្រភេទ និងកីឡា និងអាចផ្តល់ដំបូន្មានអំពីរបៀបធ្វើឱ្យប្រសើរឡើងនូវការអនុវត្តក្នុងកាយសម្បទា និងកីឡាសម្រាប់អត្តពលិកសាធារណៈ និងអត្តពលិកថ្នាក់ជាតិ។
-
ជើង និងកជើង
គ្រូពេទ្យវះកាត់ឆ្អឹងផ្តល់នូវការថែទាំរបួសពីការឈឺសរសៃពួរ អាការៈមេជើងវៀច ជំងឺ Ganglioneuroma ឈឺកែងជើង រលាកបាតជើង ជំងឺដុះឆ្អឹងកែងជើង ឬការបាក់ឆ្អឹងជើង និងសូម្បីតែបញ្ហាស្បែក និងជាលិកាទន់នៅលើជើង ដៃ កដៃ កែងដៃ និងស្មា សេវាថែទាំរបស់យើងគ្របដណ្តប់រាល់បញ្ហាដែលទាក់ទងនឹងដៃ កដៃ កែងដៃ និងស្មា ពីគ្រោះថ្នាក់ និងការឈឺចាប់រ៉ាំរ៉ៃនៅក្នុងតំបន់ទាំងនេះ។ យើងផ្តល់ការព្យាបាលសម្រាប់ការធ្លាក់ចុះនៃស្មា សរសៃពួរស្មារហែង ហើម និងរលាកនៃសន្លាក់ស្មា បាក់ឆ្អឹង និងរលាកសន្លាក់។ ក្រុមគ្រូពេទ្យវះកាត់របស់យើងផ្តល់នូវការព្យាបាលវះកាត់ខ្នាតតូច និងមិនវះកាត់ ដូចជាការលេបថ្នាំដែលសមស្រប ការចាក់ថ្នាំដើម្បីបន្ថយការឈឺចាប់ និងការពង្រឹងសាច់ដុំសម្រាប់ដំណើរការចលនាកាន់តែប្រសើរ។
-
ប្រអប់់ដៃ កដៃ ដៃ កែងដៃ និងស្មា
សេវាកម្មថែទាំរបស់យើងគ្របដណ្តប់លើបញ្ហាទាំងអស់ដែលទាក់ទងនឹងប្រអប់់ដៃ កដៃ ដៃ កែងដៃ និងស្មា ពីគ្រោះថ្នាក់ និងការឈឺចាប់រ៉ាំរ៉ៃនៅក្នុងតំបន់ទាំងនេះ។ យើងផ្តល់ការព្យាបាលសម្រាប់ការធ្លាក់ចុះនៃស្មា, ការរហែកសន្លាក់ស្មា ហើមនិងការរលាកនៃសន្លាក់ស្មា, ការបាក់ឆ្អឹង, និងជំងឺរលាកសន្លាក់។ ក្រុមគ្រូពេទ្យវះកាត់របស់យើងផ្តល់នូវការព្យាបាលវះកាត់ខ្នាតតូច និងមិនវះកាត់ ដូចជាការលេបថ្នាំដែលសមស្រប ការចាក់ថ្នាំដើម្បីបន្ថយការឈឺចាប់ និងការពង្រឹងសាច់ដុំសម្រាប់ដំណើរការចលនាកាន់តែប្រសើរ។
-
ឆ្អឹងខ្នង
មជ្ឈមណ្ឌលឆ្អឹងខ្នងផ្តល់នូវសេវាកម្មដ៏ទូលំទូលាយដោយប្រើការអនុវត្តការថែទាំល្អបំផុតសម្រាប់លក្ខខណ្ឌឆ្អឹងខ្នងទាក់ទងនឹងមនុស្សគ្រប់វ័យ ទាំងមនុស្សពេញវ័យ និងកុមារ។ យើងព្យាបាលការខូចទ្រង់ទ្រាយឆ្អឹងខ្នង ឆ្អឹងកងខ្នង និងជំងឺខួរឆ្អឹងខ្នង និងជំងឺឆ្អឹងខ្នងខុសប្រក្រតី និងសរសៃប្រសាទផ្សេងទៀត ដោយប្រើបច្ចេកវិទ្យាទំនើបជឿន មិនថាការព្យាបាលពាក់ព័ន្ធនឹងការវះកាត់ ឬវិធីសាស្ត្រមិនវះកាត់នោះទេ។ អ្នកឯកទេសឆ្អឹងខ្នងដែលមានបទពិសោធន៍របស់យើងត្រូវបានគាំទ្រដោយក្រុមពហុជំនាញដែលកំណត់វិធីព្យាបាលដ៏ល្អបំផុតដោយយោងទៅតាមតម្រូវការជាក់លាក់របស់អ្នកជំងឺម្នាក់ៗ។ យើងក៏ជាមជ្ឈមណ្ឌលទិន្នន័យសម្រាប់ការប្រឹក្សា ផ្តល់ការណែនាំអំពីការព្យាបាលកម្រិតខ្ពស់ និងសមស្របសម្រាប់ជំងឺឆ្អឹងខ្នង និងក។
-
ត្រគាក និងជង្គង់
ការឈឺត្រគាក ឬ ឈឺជង្គង់ ការបត់ជង្គង់មិនបាន ការមានសំឡេងក្នុងត្រគាកឬជង្គង់ពេលធ្វើចលនា ការចុះខ្សោយនៃសន្លាក់ ចលនាជង្គង់មានកម្រិត និងការពិបាកក្នុងការឡើងចុះជណ្តើរ គឺជារោគសញ្ញាទាំងអស់ នៃជំងឺត្រគាក និងជង្គង់ ដែលបង្កឱ្យមានការឈឺចាប់ និងជាឧបសគ្គក្នុងជីវិតប្រចាំថ្ងៃ។ ក្រុមអ្នកឯកទេសរបស់យើងនៅមជ្ឈមណ្ឌលឆ្អឹងបាងកក បានទទួលការបណ្តុះបណ្តាលនៅបរទេស ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវការប្តូរត្រគាកដែលមិនវះកាត់ដែលអនុញ្ញាតឱ្យអ្នកជំងឺធ្វើចលនាប្រកបដោយប្រសិទ្ធភាព និងការប្តូរជង្គង់ធ្វើឡើងដោយប្រើ “ការវះកាត់មុខរបួសតូច” ។ វិធីព្យាបាលនេះជួយឲ្យអ្នកជំងឺជាសះស្បើយយ៉ាងឆាប់រហ័ស និងអាចដើរក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីវះកាត់ ដែលជួយដល់គុណភាពជីវិតរបស់អ្នកជំងឺកាន់តែប្រសើរ។
-
ការបាក់ឆ្អឹងពីគ្រោះថ្នាក់ (Trauma)
ក្រុមថែទាំសុខភាពពហុជំនាញរបស់យើងនៅមជ្ឈមណ្ឌលបាក់ឆ្អឹងផ្តល់នូវការព្យាបាលសម្រាប់ការបាក់ឆ្អឹងច្រើន និងធ្ងន់ធ្ងរ និងធ្វើការកែតម្រូវការខូចទ្រង់ទ្រាយឆ្អឹង។
-
ផ្នែកឆ្អឹងកុមារ
ក្រុមគ្រូពេទ្យកុមារ សហការជាមួយក្រុមពហុជំនាញ ដើម្បីផ្តល់ការថែទាំដល់កុមារ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើស្ថានភាពផ្លូវចិត្ត និងសង្គម។ ក្រុមផ្តល់ការព្យាបាលដល់កុមារដែលមានការខូចទ្រង់ទ្រាយឆ្អឹងខ្នង បញ្ហាឆ្អឹងដៃ ជើងខ្លីខុសធម្មតា ជើងវៀច និងជំងឺសាច់ដុំ និងសរសៃប្រសាទ។
-
មហារីកឆ្អឹង និងមហារីកជាលិកាទន់ (Oncology)
ក្រុមវេជ្ជសាស្រ្ដពហុជំនាញដែលមានឯកទេសក្នុងការព្យាបាលដុំសាច់ ផ្តល់ការព្យាបាលមហារីកឆ្អឹង និងមហារីកជាលិកាទន់ ដោយសហការជាមួយមន្ទីរពេទ្យមហារីកវ៉ាត់តាណូសុត ដែលផ្តោតលើការព្យាបាលមហារីកយ៉ាងទូលំទូលាយ។
- ជំងឺពុកឆ្អឹង
ក្រុមវេជ្ជសាស្រ្ដឯកទេសខាងឆ្អឹងបានត្រៀមរួចរាល់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកដែលប្រឈមនឹងជំងឺពុកឆ្អឹង។
- ការស្តារនីតិសម្បទា
មជ្ឈមណ្ឌលស្តារនីតិសម្បទាបាងកកបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការថែទាំ និងព្យាបាលដោយក្រុមអ្នកឯកទេស អ្នកព្យាបាលរាងកាយ និងអ្នកព្យាបាលការងារដែលផ្តល់ការស្តារនីតិសម្បទា និងផ្លូវចិត្តសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។