ភាពចាស់សឹករិចរិលគឺជៀសមិនរួច ជាពិសេសជំងឺសឹកឆ្អឹងជង្គង់ ឬការរលាកជង្គង់រ៉ាំរ៉ៃ គឺជាបញ្ហាទូទៅចំពោះមនុស្សចាស់ ដែលធ្វើអោយខូចទ្រង់ទ្រាយជង្គង់ និងមានការឈឺចាប់ធ្ងន់ធ្ងរនៅជង្គង់គ្រប់ចលនាពេលដើរ ឡើងជណ្តើរ និងការអង្គុយចុះនិងងើបឡើងពីកៅអីជាដើម។ ដូច្នេះហើយ ការវះកាត់ប្តូរទ្រនាប់ជង្គង់គឺជាជម្រើសព្យាបាលហើយមានការវិវត្តន៍មិនឈប់ឈរ ជាមួយគ្នាVELYS™ គឺជាបច្ចេកវិទ្យាមនុស្សយន្តថ្មីដែលជួយគ្រូពេទ្យក្នុងការវះកាត់ប្តូរជង្គង់ដើម្បីដាក់ទីតាំង និងតុល្យភាពនៃសន្លាក់ជង្គង់ ជួយអ្នកដែលមានបញ្ហាសន្លាក់ជង្គង់ដែលខូច វិលមកធ្វើចលនាដោយភាពជឿជាក់។
តើ VELYS™ Robot Assisted Personalized Knee Arthroscopy គឺជាអ្វី?
VELYS™ Robotic-Assisted Solutions (VRAS) គឺជាមនុស្សយន្តសិប្បនិម្មិតជង្គង់ជំនាន់ទី 4 ដែលត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យវះកាត់។
វានឹងក្លាយជាជំនួយការផ្នែកវះកាត់ដ៏មានគុណប្រយោជន៌ដែលអាចផ្លាស់ទីបានគ្រប់ទិសដៅដូចដែលបានបញ្ជារដោយគ្រូពេទ្យវះកាត់ដើម្បីចូលទៅក្នុងទីតាំងដ៏ត្រឹមត្រូវសម្រាប់ការវះកាត់។ វាអាចគ្រប់គ្រង គ្រប់មុំនៃការវះកាត់ និងទីតាំងនៃសន្លាក់សិប្បនិម្មិតនៅលើអេក្រង់កុំព្យូទ័រក្នុងពេលវេលាជាក់ស្តែង និងកំណត់ទិសដៅចលនារបស់ឧបករណ៍ ដើម្បីកុំឱ្យចាកចេញពីទីតាំងដែលបានបញ្ជាក់។ ដូច្នេះហើយ មិនត្រឹមតែអាចជួយឱ្យគ្រូពេទ្យវះកាត់ធ្វើការវះកាត់កែជង្គង់ដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនប្រសិទ្ធភាពនៃការវះកាត់ផងដែរ។ ជាមួយគ្នានោះអាចកាត់បន្ថយផលវិបាក និងផលប៉ះពាល់លើសាច់ដុំដែលនៅជុំវិញនោះ បន្ថែមនូវប្រសិទ្ធិភាពកម្រិតនៃការវះកាត់កែទ្រង់ទ្រាយជង្គង់ អោយត្រូវជាមួយសរីរាង្គរបស់អ្នកជំងឺម្នាក់ៗតាមការវិភាគជាក់លាក់ ។ ជួយបង្កើនទំនុកចិត្តក្នុងការវះកាត់ ជួយអ្នកជំងឺឆាប់ជានិងមានចលនាឡើងវិញបានឆាប់រហ័ស និងមិនមានប៉ះពាល់ទោះប្រើប្រាស់នៃសន្លាក់សិប្បនិម្មិតរយះពេលយូរក៏ដោយ។
តើអ្នកណាខ្លះសាកសមនឹង ការវះកាត់សន្លាក់ជង្គង់ដែលប្រើប្រាស់ដោយមនុស្សយន្ត VELYS™ ជាជំនួយ?
- អ្នកជំងឺដែលមានជំងឺរលាកសន្លាក់ឆ្អឹងដោយសារមានអាយុកាន់តែច្រើន
- អ្នកជំងឺដែលមានជំងឺរលាកសន្លាក់ឆ្អឹងពីមូលហេតុផ្សេងទៀតដូចជាជំងឺរលាកសន្លាក់ឆ្អឹង ឬគ្រោះថ្នាក់
- អ្នកដែលបានវះកាត់ប្តូរជង្គង់ដោយវិធីផ្សេងហើយវាខុសប្រក្រតី ឬមិនដំណើរការតាមធម្មជាតិ។
លក្ខណៈពិសេសនៃប្រព័ន្ធមនុស្សយន្ត VELYS™
- បច្ចេកវិទ្យា CT-Free គឺជាបច្ចេកវិទ្យារ៉ូបូតវះកាត់ ដែលមិនត្រូវការធ្វើ CT Scan ទេ មនុស្សយន្តVELYS™ អាចធ្វើការកំណត់ទីតាំងទិសដៅច្បាស់លាស់ជាងនេះ។ ដោយមិនប្រើ CT Scan ឬ tomography ពិនិត្រនិងគណនាចំនួនរបស់ទ្រនាប់ឬជង្គង់មុនពេលវះកាត់ នេះបង្ហាញឱ្យអ្នកជំងឺឃើញថា មិនមានហានិភ័យនៃការប៉ះពាល់ជាមួយវិទ្យុសកម្ម និងបង្កើនភាពងាយស្រួល ព្រមទាំងល្បឿននៃការវះកាត់។
- ទិន្នន័យតាមពេលវេលាជាក់ស្តែង (Real-Time Data) ៖ ក្នុងអំឡុងពេលវះកាត់ មនុស្សយន្ត VELYS™ ផ្តល់ទិន្នន័យពេលវេលាជាក់ស្តែងដែលអាចអោយឱ្យគ្រូពេទ្យវះកាត់កែសំរួលឆ្អឹង និងកែតម្រូវភាពតានតឹងនៃសាច់ដុំ និងសរសៃពួរចងជុំវិញសន្លាក់ជង្គង់បានត្រឹមត្រូវ។ ដើម្បីដាក់សន្លាក់ជង្គង់សិប្បនិម្មិតនៅក្នុងទីតាំងសមរម្យសម្រាប់អ្នកជំងឺស្របទៅនិងសរីរាង្គរបស់មនុស្សម្នាក់ៗ។
- ការធ្វើផែនការសម្របតាមទំរងខ្លួន៖ ប្រព័ន្ធមនុស្សយន្ត VELYS™ និងធ្វើការកាត់ដេរផ្នែកវះកាត់ប្តូរទ្រនាប់ឬជង្គង់ទៅតាមកាយវិភាគសាស្ត្ររបស់អ្នកជំងឺនីមួយៗធ្វើឱ្យផែនការ និងការវះកាត់កាន់តែមានប្រសិទ្ធភាពខ្ពស់។
ហេតុអ្វីបានជាត្រូវជ្រើសរើសមនុស្សយន្ត VELYS™ សម្រាប់ការវះកាត់ប្តូរទ្រនាប់ឬជង្គង់របស់អ្នក?
- ភាពត្រឹមត្រូវខ្ពស់៖ មនុស្សយន្ត VELYS™ ប្រើបច្ចេកវិទ្យាទំនើបសម្រាប់ការវិភាគ និងការធ្វើផែនការវះកាត់ ធ្វើឱ្យការវះកាត់ដំណើរការបានត្រឹមត្រូវ កាត់បន្ថយផលវិបាក និងផលប៉ះពាល់ពីការវះកាត់ មនុស្សយន្តវះកាត់ VELYS™ អាចតម្រឹមជើងអ្នកជំងឺបានយ៉ាងល្អ ហើយដាក់សន្លាក់សិប្បនិម្មិតឱ្យតិចជាង 0.5 មីលីម៉ែត្រ និងតិចជាង 0.5 ដឺក្រេ ដែលត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រត្រឹមត្រូវបំផុតនៃការវះកាត់ប្តូរទ្រនាប់ជង្គង់នាពេលបច្ចុប្បន្ននេះ។
- ការជាសះស្បើយលឿន៖ ជាមួយនឹងការវះកាត់ច្បាស់លាស់ លម្អិតគ្រប់ជ្រុងជ្រោយ មនុស្សយន្តVELYS™ កាត់បន្ថយពេលវេលាវះកាត់ ជាលទ្ធផល ដែលអ្នកជំងឺអាចជាសះស្បើយលឿនជាងមុន។ កាត់បន្ថយពេលវេលានៃការសំរាកព្យាបាល ហើយអាចត្រឡប់មកប្រើជីវិតប្រចាំថ្ងៃវិញបានយ៉ាងឆាប់រហ័ស។
- ឈឺចាប់តិចតួច៖ ការវះកាត់ដោយមនុស្សយន្ត VELYS™ កាត់បន្ថយរបួសជាលិកាជុំវិញសន្លាក់ជង្គង់ ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ឈឺចាប់តិចជាងមុន ក្រោយការវះកាត់ និងផ្លាស់ទីសន្លាក់ជង្គង់កាន់តែងាយស្រួល។
- ការរៀបចំផែនការវះកាត់សំរាប់បុគ្គលម្នាក់ៗ៖ ដោយសារសន្លាក់ជង្គង់របស់មនុស្សម្នាក់ៗ មានភាពខុសប្លែកគ្នា មនុស្សយន្ត VELYS™ អាចរៀបចំផែនការវះកាត់ឱ្យសមស្របនឹងស្ថានភាពរាងកាយ និងត្រូវជាមួយស្ថានភាពតួខ្លួនរបស់អ្នកជំងឺម្នាក់ៗ។ ទាំងនេះធ្វើឱ្យបានលទ្ធផលនៃការកំណត់ទីតាំងនៃសន្លាក់ជង្គង់សិប្បនិម្មិតស្ថិតនៅក្នុងទីកន្លែងសមរម្យត្រូវជាមួយតួខ្លួនអ្នកជំងឺនីមួយៗ។
- តុល្យភាពរបស់សន្លាក់ជង្គង់មានស្ថេរភាព៖ ដោយសារមនុស្សយន្តវះកាត់ VELYS™ អាចធ្វើប្រតិបត្តិការដែលអាចកែតម្រូវបានដល់ 0.5 មីលីម៉ែត្រ ឬ 0.5 ដឺក្រេ ទើបធ្វើឱ្យគ្រូពេទ្យវះកាត់ធ្វើផែនការវះកាត់បានត្រឹមត្រូវ និងវាយតំលៃលទ្ធផលយ៉ាងឆាប់រហ័សក្នុងពេលវះកាត់។ លោកគ្រូពេទ្យអាចលៃតម្រូវតុល្យភាពនៃសន្លាក់សិប្បនិម្មិតឱ្យសមនឹងអ្នកជំងឺនីមួយៗ ជួយធ្វើឱ្យសាច់ដុំ និងសរសៃចងមានតុល្យភាពជុំវិញសន្លាក់ជង្គង់ ដើម្បីឱ្យសមស្របនឹងចលនានៃការលាតសន្ធឹង និងពត់សន្លាក់ជង្គង់នៅគ្រប់កម្រិតនៃការបត់បែន។
- កាត់បន្ថយផលវិបាកពីការវះកាត់៖ ទាំងនេះអាចកាត់បន្ថយរបួស និងកាត់បន្ថយការរលាកសាច់ដុំ រួមទាំងសរសៃចងជុំវិញសន្លាក់ជង្គង់ មនុស្សយន្តវះកាត់ VELYS™ គ្រប់គ្រងប្រព័ន្ធឧបករណ៍វះកាត់ក្នុងទីតាំងដែលបានកំណត់ទុកជាមុន និងមានប្រព័ន្ធឆ្លើយតបដែលដំណើរការយ៉ាងរហ័ស ព្រមទាំងផ្តល់ព័ត៌មានច្បាស់លាស់។
- ពន្យារអាយុជង្គង់សិប្បនិម្មិត ៖ មនុស្សយន្ត VELYS™ ជួយគ្រូពេទ្យវះកាត់ដាក់សន្លាក់ជង្គង់ក្នុងទីតាំងជាក់លាក់ និងត្រឹមត្រូវតាមរាងកាយរបស់អ្នកជំងឺម្នាក់ៗនិងពង្រីកអាយុកាលនៃសន្លាក់សិប្បនិម្មិតយូរជាងមុន។
តើធ្វើដូចម្តេចដើម្បីរៀបចំមុនពេលវះកាត់ជង្គង់ជាមួយនឹងមនុស្សយន្ត VELYS™?
ក្រុមវេជ្ជបណ្ឌិតឯកទេសពហុជំនាញនឹងរៀបចំអ្នកជំងឺទាំងផ្លូវកាយ និងផ្លូវចិត្ត មុនពេលទទួលការវះកាត់ជង្គង់ជាមួយមនុស្សយន្ត VELYS™ នឹងមានការពិនិត្យសុខភាពឱ្យបានហ្មត់ចត់។ ប៉ុន្តែក្នុងករណីដែលអ្នកជំងឺកំពុងលេបថ្នាំប្រឆាំងកំណកឈាម ចាំបាច់ត្រូវបញ្ឈប់ថ្នាំរំលាយកំណកឈាម ហើយប្រសិនបើអ្នកមានថ្នាំ ឬមានជំងឺពីកំណើត ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។
តើធ្វើដូចម្តេចដើម្បីថែរក្សាក្រោយពីការវះកាត់សន្លាក់ជង្គង់ដែលជួយដោយមនុស្សយន្ត VELYS™?
បន្ទាប់ពីការវះកាត់ដោយប្រើ VELYS™ ការវះកាត់សន្លាក់ជង្គង់ដែលជំនួយដោយមនុស្សយន្តអ្នកជំងឺគួរតែធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងម៉ត់ចត់។
ជាធម្មតាអ្នកជំងឺទាំងអស់នឹងអាចដើរបាននៅថ្ងៃវះកាត់ ឬក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការវះកាត់។ ភាគច្រើននឹងជាសះស្បើយប្រហែល 1-2 ថ្ងៃ ហើយមានការហ្វឹកហាត់ព្យាបាលដោយចលនាដើម្បីស្តារសន្លាក់ជង្គង់ និងបង្កើនភាពរឹងមាំក្រោយការវះកាត់។
តើហានិភ័យនៃការវះកាត់ជង្គង់ជាមួយមនុស្សយន្ត VELYS™ មានហានិភ័យអ្វីខ្លះ?
ហានិភ័យនៃការវះកាត់ជង្គង់ដែលជំនួយដោយមនុស្សយន្តជាមួយ VELYS™ អាស្រ័យទៅលើស្ថានភាពរាងកាយរបស់អ្នកជំងឺ និងភាពរ៉ាំរ៉ៃនៃជំងឺធ្ងន់ធ្ងរដែលមានពីមុនមក លោកវេជ្ជបណ្ឌិតខាងផ្នែកវះកាត់ និងក្រុមពហុជំនាញតំរូវអោយពិនិត្យរាងកាយអ្នកជំងឺឱ្យបានហ្មត់ចត់មុនពេលវះកាត់។
មន្ទីរពេទ្យដែលមានឯកទេសក្នុងការវះកាត់ជំនួយដោយមនុស្សយន្តសន្លាក់ជង្គង់ VELYS™
មជ្ឈមណ្ឌលសន្លាក់ត្រគាក និងជង្គង់ មន្ទីរពេទ្យអន្តរជាតិបាងកក រួមជាមួយនឹងគ្រូពេទ្យឯកទេសខាងវះកាត់ដែលជាអ្នកជំនាញក្នុងការវះកាត់និងបញ្ជារមនុស្សយន្តជំនួយ VELYS™ ព្រមទាំងក្រុមពហុជំនាញដែលមានបទពិសោធន៍ ក៏ដូចជាបច្ចេកវិទ្យាទំនើបក្នុងការវះកាត់ប្តូរជង្គង់ប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងកម្មវិធីថែទាំអ្នកជំងឺវះកាត់ប្តូរជង្គង់ដែលបានទទួលវិញ្ញាបនប័ត្រ Joint Commission International ឬ JCI ពីសហរដ្ឋអាមេរិក ជួយអោយអ្នកជំងឺទទួលបានការថែទាំវះកាត់ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយភាពស្មុគស្មាញ មុខរបួសតូច ឈឺចាប់តិច ឆាប់ជាសះស្បើយ ត្រលប់មកប្រើការរស់នៅដោយភាពជឿជាក់ដូចធម្មតា។
វេជ្ជបណ្ឌិតដែលជាអ្នកជំនាញក្នុងការវះកាត់មនុស្សយន្តសន្លាក់ជង្គង់ VELYS™
លោកវេជ្ជបណ្ឌិត ផុន ថាកន ផានិកគុល ជាគ្រូពេទ្យវះកាត់ឆ្អឹង នៃមជ្ឈមណ្ឌលសន្លាក់ត្រគាក និងជង្គង់ របស់មន្ទីរពេទ្យអន្តរជាតិបាងកកប្រទេសថៃ
អ្នកអាចចុចទីនេះដើម្បីធ្វើការណាត់ជួបឬសំរាប់ព័ត៌មានលំអិត៖