មជ្ឈមណ្ឌលនៃឧត្តមភាព
ជំងឺឆ្អឹង និងសន្លាក់អាចបណ្តាលមកពីការទទួលរងគ្រោះថ្នាក់ លក្ខខណ្ឌទាក់ទងនឹងអាយុ ពិការភាពពីកំណើត និងជំងឺប្រចាំខ្លួនផ្សេងទៀត។ ដោយសារប្រព័ន្ធសាច់ដុំនិងឆ្អឹងធ្វើការសម្របសម្រួលជាមួយប្រព័ន្ធស្មុគស្មាញផ្សេងទៀត ដូចជាប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ហេតុនេះជំងឺ និងភាពខុសប្រក្រតីនៃឆ្អឹង និងសន្លាក់ត្រូវការការព្យាបាលដែលសមស្របបំផុត។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទាន់ពេលវេលា នាំទៅរកលទ្ធផលព្យាបាលប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យនៃផលវិបាក និងពិការភាពរយៈពេលវែង។
វិសាលភាពនៃសេវាកម្ម
នៅមជ្ឈមណ្ឌលឆ្អឹងនៃមន្ទីរពេទ្យអន្តរជាតិបាងកក យើងមានឯកទេសខ្ពស់ក្នុងការថែទាំជំងឺឆ្អឹង និងជំងឺសន្លាក់។ ការប្ដេជ្ញាចិត្តរបស់យើងគឺដើម្បីផ្តល់នូវការថែទាំដ៏ល្អឥតខ្ចោះមួយដល់អ្នកជំងឺទាំងអស់ ព្រមទាំងពិចារណាលើបញ្ហាមិនប្រក្រតីទាំងផ្លូវកាយ និងជំនួយផ្លូវចិត្ត។ ក្រុមពហុជំនាញដែលមានជំនាញ និងបណ្តុះបណ្តាលយ៉ាងល្អរបស់យើងមាន គ្រូពេទ្យវះកាត់ឆ្អឹង គ្រូពេទ្យស្តារនីតិសម្បទា អ្នកព្យាបាលរាងកាយ គ្រូពេទ្យវេជ្ជសាស្ត្រកីឡា គិលានុបដ្ឋាយិកាផ្នែកឆ្អឹង ឱសថការី និងអ្នកអាហារូបត្ថម្ភដែលមានឯកទេសផ្នែកថែទាំឆ្អឹង និងសន្លាក់។ ឯកទេសរងទាំងអស់នៅក្នុងផ្នែកឆ្អឹងត្រូវបានរួមបញ្ចូលដូចជា ជើង និងកជើង ដៃ និងមីក្រូវះកាត់ ឆ្អឹងខ្នង ត្រគាក និងជង្គង់ ស្មា កែងដៃ ។ល។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទាន់ពេលវេលា និងការព្យាបាលប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានគាំទ្រដោយបច្ចេកវិទ្យាទំនើបផ្នែកឆ្អឹង។ សេវាកម្មដ៏ធំទូលាយរបស់យើងរួមមានកម្មវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងកម្មវិធីស្តារនីតិសម្បទា។ ដោយផ្អែកលើតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកជំងឺ ផែនការព្យាបាលនឹងត្រូវបានប្ដូរតាមបំណងចំពោះអ្នកជំងឺម្នាក់ៗ ដែលគ្របដណ្តប់លើវិធីសាស្រ្តមិនវះកាត់ ការព្យាបាលដោយអន្តរាគមន៍ និងការព្យាបាលដោយវះកាត់។
ការព្យាបាលវះកាត់ទាំងនេះរួមមានការវះកាត់ធម្មតាជាមួយនឹងការវះកាត់បើកចំហ និងការវះកាត់បែបមុខរបួសតូច (MIS) ឬការវះកាត់ arthroscopic ដោយប្រើ arthroscope ដែលជា endoscope ដែលត្រូវបានបញ្ចូលទៅក្នុងសន្លាក់តាមរយៈស្នាមវះតូចមួយ។ ដោយសារតែការវះកាត់បែបនេះមានមុខរបួសតូចជាង វាធ្វើឱ្យមានការឈឺចាប់តិចជាងមុន ការខូចខាតតិចដល់ជាលិកា និងសាច់ដុំជុំវិញជាមួយនឹងផលវិបាកក្រោយការវះកាត់តិចជាងមុន ដែលនាំឱ្យអ្នកជំងឺមានពេលវេលាជាសះស្បើយលឿនជាងមុន។
អ្នកជំងឺទាំងអស់អាចជឿជាក់បានថា ពួកគេតែងតែទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា។ ជាមួយនឹងស្តង់ដារអន្តរជាតិនៃការថែទាំរបស់យើង សេវាកម្មផ្នែកឆ្អឹងដ៏ទូលំទូលាយរបស់យើងគ្របដណ្តប់៖
- វេជ្ជសាស្ត្រកីឡា បញ្ជាក់និងទទួលស្គាល់ដោយ FIFA
- ជើង និងកជើង៖ ការថែទាំជារួមនៃរបួសទាំងអស់នៅជើង និងកជើង ចាប់ពីឈឺសរសៃពួរ ជំងឺមេជើងវៀច ឈឺកែងជើង រលាកសរសៃពួរ ឬការបាក់ឆ្អឹងជើង និងរួមទាំងបញ្ហាស្បែក និងជាលិការទន់។
- ប្រអប់ដៃ កដៃ ដៃ កែងដៃ និងស្មា៖ សេវាកម្មគ្របដណ្តប់គ្រប់លក្ខខណ្ឌទាំងការឈឺចាប់ស្រួចស្រាវ និងរ៉ាំរ៉ៃ ឧ. ធ្លាក់ស្មា រហែកសន្លាក់បង្វិលស្មារ ហើម និងរលាកសន្លាក់ស្មា បាក់ឆ្អឹង និងរលាកសន្លាក់។
- ឆ្អឹងខ្នង៖ សេវាកម្មដ៏ទូលំទូលាយរបស់យើងមានគោលបំណងព្យាបាលគ្រប់ស្ថានភាពនៃឆ្អឹងខ្នងដូចជា ការខូចទ្រង់ទ្រាយឆ្អឹងខ្នង ជំងឺឆ្អឹងខ្នង ខួរឆ្អឹងខ្នង និងជំងឺសរសៃប្រសាទក្នុងគ្រប់ក្រុមអាយុ។ មជ្ឈមណ្ឌលឆ្អឹងខ្នងរបស់យើងត្រូវបានឧទ្ទិសដល់ “មជ្ឈមណ្ឌលនៃឧត្តមភាព” ជាមជ្ឈមណ្ឌលអ្នកជំនាញសម្រាប់ការចែករំលែកចំណេះដឹងពីអ្នកឯកទេសទូទាំងពិភពលោក។
- ត្រគាក និងជង្គង់៖ គាំទ្រដោយបច្ចេកវិទ្យាទំនើប ការវះកាត់ត្រគាក និងជង្គង់របស់យើងត្រូវបានបញ្ជាក់និងទទួលស្គាល់ជាអន្តរជាតិដោយ JCI ។ បច្ចេកទេសនៃការវះកាត់នាពេលបច្ចុប្បន្នរបស់យើងត្រូវបានចាត់ទុកថាជា “ការវះកាត់មានមុខរបួសតូចបំផុត“។ នីតិវិធីទាំងនេះមានការឈឺចាប់តិច ផលវិបាកតិចជាងមុនជាមួយនឹងការជាសះស្បើយលឿន ដែលនាំឱ្យគុណភាពជីវិតកាន់តែប្រសើរឡើង។
- ការបាក់ឆ្អឹងពីគ្រោះថ្នាក់ (បាក់ឆ្អឹង): ក្រុមពហុជំនាញរបស់យើងផ្តល់ការព្យាបាលសម្រាប់ការបាក់ឆ្អឹងគ្រប់ប្រភេទដូចជា ការបាក់ឆ្អឹងបើកចំហ (ឬ compound fracture), ការបាក់ឆ្អឹងបែបទទឹង (transverse fracture), ការបាក់ឆ្អឹងបែបផ្អៀង (oblique fracture), ការបាក់ឆ្អឹងបែបល្អិត (comminuted fracture), និងការបាក់ឆ្អឹងបែបស្មុគ្រស្មាញ (complex fractures)។
- ផ្នែកឆ្អឹងកុមារ៖ ជាមួយនឹងក្រុមពហុជំនាញ យើងផ្តល់ការថែទាំផ្នែកសាច់ដុំនិងឆ្អឹងដល់កុមារ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើស្ថានភាពផ្លូវអារម្មណ៍ និងសង្គម។ ការព្យាបាលគ្របដណ្តប់លើការខូចទ្រង់ទ្រាយឆ្អឹងខ្នង បញ្ហាឆ្អឹងដៃ ជើងខ្លីខុសធម្មតា សាច់ដុំជើង និងជំងឺសរសៃប្រសាទ ព្រមទាំងជំងឺឆ្អឹង និងសាច់ដុំផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងកុមារ។
- ជំងឺពុកឆ្អឹង៖ ក្រុមឯកទេសផ្នែកឆ្អឹងបានត្រៀមរួចរាល់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកដែលប្រឈមមុខនឹងជំងឺពុកឆ្អឹង ដែលអាចមានមូលហេតុផ្សេងៗគ្នាដូចជា ឆ្អឹងពុកចំពោះមនុស្សចាស់ ការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតរយៈពេលយូរ និងកង្វះអ័រម៉ូន (អ័រម៉ូនអេស្ត្រូសែន) ចំពោះស្ត្រីក្រោយអស់រដូវ។
- មហារីកឆ្អឹង និងមហារីកជាលិកាទន់៖ ការថែទាំរួមគ្នាសម្រាប់ជំងឺមហារីកឆ្អឹង និងជាលិកាទន់ នឹងត្រូវបានផ្តល់ដោយក្រុមពហុជំនាញឯកទេសផ្នែកមហារីកពីមន្ទីរពេទ្យមហារីកបាងកក វ៉ាត់តាណូសុត។
ចំណុចសំខាន់នៃសេវាកម្ម៖ សេវាកម្មតាមតម្រូវការជាមួយនឹងការថែទាំ និងបច្ចេកវិទ្យាកម្រិតខ្ពស់
- ស្តង់ដារអន្តរជាតិនៃ “ការវះកាត់ត្រគាក និងជង្គង់” ទទួលស្គាល់និងបញ្ជាក់ដោយ JCI (Joint Commission International) ពីសហរដ្ឋអាមេរិក។
- សេវាប្ដូរតាមបំណងត្រូវបានផ្តល់ជូនក្នុងអំឡុងពេលមុន និងក្រោយការវះកាត់ ក៏ដូចជារយៈពេលនៃការជាសះស្បើយឡើងវិញ។ ការព្យាបាលជាលក្ខណៈបុគ្គលត្រូវបានគ្រោងទុកជារួមសម្រាប់អ្នកជំងឺម្នាក់ៗ ដោយប្រើគំរូឌីជីថលសម្រាប់ការធ្វើផែនការវះកាត់ និងឧបករណ៍តាមតម្រូវការរបស់អ្នកជំងឺ។
- គ្រូពេទ្យវះកាត់ឆ្អឹងដែលមានបទពិសោធន៍ខ្ពស់ គាំទ្រដោយក្រុមពហុជំនាញឯកទេសផ្នែកថែទាំឆ្អឹង។
- ការថែទាំសន្លាក់បែបរួម (Total Joint Care) គ្របដណ្តប់លើការការពារ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការស្តារនីតិសម្បទា។ ចាប់តាំងពីការថែទាំដំបូងចាប់ផ្តើមនៅដំណាក់កាលដំបូងនៃជំងឺឆ្អឹង ដូច្នេះភាពធ្ងន់ធ្ងរនៃជំងឺត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ បច្ចេកវិជ្ជា និងការព្យាបាលទំនើបទាំងអស់អាចរកបានយ៉ាងងាយស្រួល ដូចជាការវះកាត់ដោយកាមេរ៉ា (Arthroscopic Surgery), វិធីសាស្រ្តខាងមុខដោយផ្ទាល់នៃការផ្លាស់ប្តូរត្រគាកទាំងមូល (Direct Anterior Approach Total Hip Replacement), ការវះកាត់តឆ្អឹងបាក់បែបមុខរបួសតូច (Minimal Invasive Plate Osteosynthesis (MIPO) និង ម៉ាស៊ីនហាត់ប្រាណប្រឆាំងនឹងទំនាញផែនដីសម្រាប់ការស្ដារឡើងវិញនូវកម្លាំងសាច់ដុំ និងចលនាបន្ទាប់ពីការវះកាត់ ( Alter-G)។
- Artis phenol: Robotic-Assisted Orthopedic Surgery: ប្រព័ន្ធ C-arm angiography ដែលគាំទ្រដោយមនុស្សយន្ត ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើក្នុងការវះកាត់មុខរបួសតូច (MIS)។ ជាមួយនឹងរូបភាពបែប 3D បច្ចេកវិទ្យាផ្អែកលើកុំព្យូទ័រនេះត្រូវបានអនុវត្តមុន ខាងក្នុង និងក្រោយការវះកាត់ ដើម្បីកែលម្អលទ្ធផលនៃការវះកាត់ឆ្អឹងជាមួយនឹងភាពច្បាស់លាស់ និងសុវត្ថិភាពកម្រិតខ្ពស់។
- Advanced Prosthesis៖ ជើងសិប្បនិម្មិតដែលសមស្របបំផុតនឹងតែងតែត្រូវបានជ្រើសរើសសម្រាប់អ្នកជំងឺម្នាក់ៗ ដោយផ្អែកលើលក្ខខណ្ឌពិសេស និងតម្រូវការរបស់ពួកគេ។ ដើម្បីជ្រើសរើសជើងសិប្បនិម្មិតដែលត្រឹមត្រូវ កត្តាដែលពាក់ព័ន្ធគឺអាយុជីវិត សម្ភារៈវត្ថុធាតុដើម និងលក្ខណៈពិសេស។